ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេី "សេចក្តីព្រាងអនុសញ្ញា​អង្គការសហប្រជាជាតិស្តីពី​ ការប្រឆាំងការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន​ និងទំនាក់ទំនងសម្រាប់គោលបំណងឧក្រិដ្ឋ​"
November 23, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ​ទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅទីស្តីការក្រសួងមហាផ្ទៃ​ ឯកឧត្តម​ ឡាំ​ ជា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីរបស់ភាគីប្រទេសរុស្សុី​ ស្នេីសុំពិនិត្យ​ "សេចក្តីព្រាងអនុសញ្ញា​អង្គការសហប្រជាជាតិស្តីពី​ ការប្រឆាំងការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន​ និងទំនាក់ទំនងសម្រាប់គោលបំណងឧក្រិដ្ឋ​" តាមរយៈប្រព័ន្ធវីដេអូ​សន្និសីទZoom ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ​នៃក្រសួងមហាផ្ទៃ​​ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ផងដែរ។

នាឱកាសនោះ ឯកឧត្តម​ ឡាំ​ ជា ប្រធានអង្គប្រជុំបានលេីកយោបល់ជូនអង្គប្រជុំអំពីសារបាននៃសេចក្តីព្រាងអនុសញ្ញានេះ និងបានលើកឡើងអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងចំណុចវិជ្ជមាន និងអវិជ្ជមានសម្រាប់កម្ពុជា ក្នុងករណីក្លាយជាសមាជិកនៃអនុសញ្ញានេះ។

សូមជម្រាបជូនផងដែរថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា និងចូលរួមមតិយោបល់លើចំណុចសំខាន់ៗនៅលើ ”សេចក្តីព្រាងអនុសញ្ញា​អង្គការសហប្រជាជាតិស្តីពី​ ការប្រឆាំងការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន​ និងទំនាក់ទំនងសម្រាប់គោលបំណងឧក្រិដ្ឋ​" ដើម្បីជាជំនួយស្មារតីដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធយកទៅពិចារណា និងត្រៀមលក្ខណៈសម្បត្តិលើការកសាងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ