អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលនៅរដ្ឋបាលខេត្តព្រះសីហនុ
November 25, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលនៅរដ្ឋបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

មុនបញ្ចប់អង្គប្រជុំ ឯកឧត្តម អគ្គាធិការ បានណែនាំថា ក្នុងនាមជាមន្ត្រីអធិការកិច្ច ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយឈរលើគោលការណ៍ច្បាប់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ។

គោលដៅអធិការកិច្ចដោយផ្តោតទៅលើខ្លឹមសារដូចខាងក្រោម៖

-ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

-ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

-ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងទីចាត់ការរបស់សាលាខេត្ត

-ការគ្រប់គ្រងមន្រ្តីរាជការ

-ការគ្រប់គ្រងចរាចរលិខិត និងឯកសារផ្សេងៗ

-ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

-ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ