នារសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕