អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមជូនដំណឹងស្តីពីការទទួលមរណភាពរបស់ឧបាសក ប៉ោ សុន ត្រូវជាឪពុកបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ
January 18, 2022    អ្នកទស្សនា :

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានទុក្ខយ៉ាងក្រៀមក្រំដោយលោកឧបាសក ប៉ោ សុន ត្រូវជាឪពុកបង្កើតបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩:៥៥ នាទីយប់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

សូមជម្រាបជូនផងដែរថា សពលោកឧបាសក ប៉ោ សុន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ភូមិតានាន់ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

ជាមួយគ្នានេះដែរ សេចក្តីជូនដំណឹងនេះ ទុកជាការគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីជ្រាប និងគោពអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងបងប្អូន ញាតិមិត្ត នៃក្រុមគ្រួសារសព៕

សូមពិនិត្យមើលប្លង់ទីតាំងដែលបានភ្ជាប់ជាមួយដូចខាងក្រោម៖

https://goo.gl/maps/27qngHidYtpgxv5EA

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ