កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើគំរោងអគារបញ្ជាការដ្ឋានអគ្គស្នងការនគរបាលជាតិ
January 12, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមការងារ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារបានដឹកនាំសមាជិកប្រតិភូ ក្រុមការងារដើម្បីប្រជុំពិក្សាជាមួយប្រតិភូបច្ចេកទេសចិន លើការងារគំរោងសាងសង់អគារបញ្ជាការដ្ឋានអគ្គស្នងការនគរបាលជាតិនៅសាលប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនឹងពិភាក្សាលំអិតទៅលើ រចនាបទនៃអគារទាំងមួយ ទម្រង់ ការបែងចែក ការប្រើប្រាស់អគារ ចំនត និងប្រព័ន្ធការពារសុវត្តិភាពផងដែរ។ ភាគីទាំងពីរនឹងសិក្សាលំអិតដើម្បីធានានូវការសាងសង់ប្រកបដោយបទដ្ឋានត្រឹមត្រូវ សន្សំសម្ចៃ ប្រើប្រាស់ចំគោលដៅ និងស្ថិតក្រោមគម្រោងប្លង់មេនាពេលអនាគត៕

ដោយៈ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ