ក្រសួងមហាផ្ទៃចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍​ និងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ លើកទី២
January 13, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ ក្រុមកីឡាកររបស់ក្រសួងមហាផ្ទៃបានចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ជាលើកទី២ ដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានកីឡាករចូលរួមប្រកួតចំនួន ២ក្រុម គឺអគ្គស្នងការនគរបាលជាតិ ១ក្រុម និងនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ១ក្រុម។  


បន្ទាប់ពីទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចូលរួមក្នុងកម្មវិធី ប្រកួតកីឡា និងពិព័រណ៍កងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ ៧ មករា ១៩៧៩ - ៧ មករា ២០១៨ អគ្គលេខាធិការដ្ឋាន និងអគ្គស្នងការនរបាលជាតិ បានចាត់ចែងរៀបចំក្រុមកីឡាករ និងស្តង់តាំងពិព័រណ៍ ដើម្បីតាំងបង្ហាញនូវសមិទ្ធផលនានា ដែលជាស្នាដៃនៃកងកម្លាំងនគរបាលជាតិក្នុងភារកិច្ចការងារ ថែរក្សា ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរយះពេល៣ថ្ងៃ គឺថ្ងៃទី ១២-១៣-១៤ ខែមករា ឆ្នាំ២០១៨។
គួររំលឹកផងដែរថា កាលពីឆ្នាំកន្លងទៅ ក្រសួងមហាផ្ទែក៏បានចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា និងពិព័រណ៍កងយោធពលខេមរភូមិន្ទនេះផងដែរ ដោយមានកីឡាករចូលរួម ១ក្រុម របស់នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ