វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមទស្សនាស្តង់ពិព័រណ៍របស់ក្រសួងមហាផ្ទៃ
January 13, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្តង់ពិព័រណ៍របស់ក្រសួងមហាផ្ទៃ មានកិត្តិយសយ៉ាងឧត្តុង្គឧត្តមក្រៃលែង ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនា ការដាក់សម្ភារបច្ចេកទេសផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មី​Mobile App របស់ក្រសួងមហាផ្ទៃ ដែលបានដាក់អោយដំណើរការ​លើ​Appstore និងPlaystore​ កាលពីពេលថ្មីៗនេះ។ 

គួរបញ្ជាក់ផងដែរថា​  ស្តង់ពិព័រណ៍របស់ក្រសួងមហាផ្ទៃ​ ដែលកំពុងតាំងបង្ហាញក្នុងកម្មវិធីតាំងពិព័រណ៍យោធា​ ឆ្នាំ២០១៨នេះ​ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ជាអ្នករៀបចំផ្ទាល់ជាមួយអគ្គស្នងការនគរបាលជាតិ​ ក្នុងការតាំងបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅ​ បានទស្សនា ស្វែងយល់ អំពីបច្ចេកវិទ្យាផ្សេងៗដែលកំពុងប្រើប្រាស់សព្វថ្ងៃក្នុងការងារ​ បម្រើសេវារដ្ឋបាល សន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ​ជូនប្រជាពលរដ្ឋ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ