សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្សតាមគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា
August 26, 2022    អ្នកទស្សនា :

តាមរយៈសារលិខិតអំពាវនាវរបស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានធ្វើការងារអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។ សម្តេចក្រឡាហោម ក៏បានដាក់ចេញនូវមធ្យោបាយដើម្បីផ្តល់ព័ត៌មានដែលក្នុងនោះរួមមាន៖ ១-គេហទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister, ២-លេខទូរសព្ទHotlineរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ:១១៧ និង(+៨៥៥) ៣១ ២០១ ២៣៤៥, ៣- គេហទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police, ៤-គេហទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ -General Department of Immigramtion-GDI។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធនៃបណ្តាប្រទេសជាមិត្ត នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ