សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Takihiro Nakamura អភិបាលខេត្ត Ehime ប្រទេសជប៉ុន ចូលជួបពិភាក្សាការងារ
January 15, 2018    អ្នកទស្សនា :

នៅរសៀលថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបានអនុញ្ញាតឱ្យឯកឧត្តម Takihiro Nakamura អភិបាលខេត្ត Ehime ប្រទេសជប៉ុន និងសមាជិកសមាជិកា ចំនួន១៧រូប ចូលជួបពិភាក្សាការងារនិងសម្តែងការគួរសម ឯទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ឯកឧត្តម Takihiro Nakamura អភិបាលខេត្ត Ehime ប្រទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយសម្តេចសង្ឃឹមជឿជាក់ថា ឆ្លងតាមដំណើរទស្សនកិច្ចនេះ គឺរួមចំណែកថែមទៀតក្នុងការរិតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន ក្នុងបុព្វហេតុតស៊ូដើម្បីសុខសន្តិភាព ក៏ដូចជាស្តារនិងការវាស់ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលដើរតួយ៉ាងសំខាន់ជាមួយតួអង្គផ្សេងទៀតដែលពាក់ព័ន្ធក្នុងការជួយដល់កម្ពុជាយើងខ្ញុំ។ សកម្មភាព កាយវិការដ៏ឧត្តុង្គឧត្តមទាំងនេះ ក្នុងនាមសម្តេច ក៏ដូចរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបានឡើយ ជាពិសេសថ្មីៗនេះក្នុងស្ថានការណ៍នយោបាកម្ពុជា មិនអាចបំភ្លេចបានឡើយ ជាពិសេសថ្មីៗនេះក្នុងស្ថានការណ៍នយោបាយមានការប្រែប្រួលស្មុគស្មាញខ្លះ ប៉ុន្តែរដ្ឋាភិបាលជប៉ុន ដែលដឹកនាំដោយឯកឧត្តមនាយករដ្ឋមន្ត្រី និងប្រជាជនជប៉ុននៅតែបន្តគាំទ្រដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ។
ទន្ទឹមនឹងនោះ ឯកឧត្តម Takihiro Nakamura អភិបាលខេត្ត Ehime បានមានមតិស្វាគមន៍ ហើយបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃ ឱ្យយើងខ្ញុំនិងសមាជិកទាំងអស់ចូលជួបសម្តែងការគួរសម និងបានពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងរវាងខេត្ត Ehime និងកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ។ ឯកឧត្តម សង្ឃឹមថាកម្ពុជានិងខេត្ត Ehime កាន់តែមានទំនាក់ទំនងល្អ មិនមនុស្សនិងមនុស្សទេ សូម្បីវិស័យសេដ្ឋកិច្ចក៏ដូចគ្នាដែរ ម្យ៉ាងវិញទៀតគណៈប្រតិភូភាគច្រើនចាប់អារម្មណ៍កម្ពុជាច្រើនក្នុងការបង្កើតជំនួញ។ មិនតែប៉ុណ្ណោះលោកសង្ឃឹមថា ចាប់ពីថ្ងៃនេះតទៅទំនាក់ទំនងរវាងខេត្ត Ehime និងកម្ពុជារិតតែប្រសើរឡើងទាំងវិស័យអាជីវកម្ម និងរដ្ឋាភិបាលនិងរដ្ឋាភិបាល។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ