សន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត
January 22, 2018    អ្នកទស្សនា :

នៅថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង  “សន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត” នៅទីស្តីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសុន្ទរកថាបើកនូវសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត និងមានមតិស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងសន្និបាតនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានរបាយការណ៍គោរពជូន ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ និងអង្គសន្និបាតទាំងមូលជ្រាប នូវសកម្មភាព និងទិសដៅបន្តនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកន្លងមក ដូចជា៖
-ការចុះបញ្ជីកំណើតបានចំនួន១៨៩៤៩២៥នាក់ 
-ការចុះបញ្ជីបញ្ជាក់កំណើតបានចំនួន១៣៤៨៦៧៤៥នាក់
-ការចុះបញ្ជីអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរបានចំនួន៤៧៦៦៩០គូ
-ការចុះបញ្ជីមរណភាព បានចំនួន២៣១៨០៤នាក់
-ការចុះបញ្ជីអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរជាមួយជនបរទេស បានចំនួន៦៦៩២គូ
-បានកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានបានចំនួន៨១០បញ្ជី និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានបានចំនួន២២បញ្ជី
-ចាប់ពីឆ្នាំ២០១៤-២០១៧ បានផ្តល់សៀវភៅស្នាក់នៅ បានចំនួន៣១៣៩៤២០ក្បាល
-ផ្តល់សៀវភៅគ្រួសារបានចំនួន២៩៣២៥៦២ក្បាល
-ដំណើរការសាកល្បងចុះបញ្ជីគ្រប់គ្រងការស្នាក់នៅតាមប្រព័ន្ធកុំព្យូទ័រនៅខណ្ឌចំការមន រាជធានីភ្នំពេញ និងក្រុងកំពត ខេត្តកំពត សរុបចំនួន១១៩៣៥គ្រួសារ ស្មើនឹង៥៩៩៩៤នាក់
-ចាប់ពីឆ្នាំ២០១៤-២០១៧ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៩៧៥១៩៣៤សន្លឹកត្រូវបោះពុម្ភ និងបានផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។ ឯអត្តសញ្ញាណប័ណ្ណចំនួន៥៥៣៨៣សន្លឹក ត្រូវបានបោះពុម្ភឡើងវិញដោយសារបញ្ហាខូចគុណភាព បាត់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។ បានបញ្ជូនទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៦លើក ស្មើ៩៧១៨៩៣០នាក់ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ធ្វើការផ្ទៀងផ្ទាត់ក្នុងបញ្ជីបោះឆ្នោតថ្មី។
-ចាប់ពីឆ្នាំ២០១៤-២០១៧ បានផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋចំនួន ១០៨២៩១៦ក្បាល និងលិខិតធ្វើដំណើរជូនពលករកម្ពុជាទៅធ្វើការនៅបរទេសចំនួន ៣៩៧៨៣៨ក្បាល។
-ចាប់ពីឆ្នាំ២០១៤-២០១៧ បានផ្តល់សញ្ជាតិតាមព្រះរាជក្រឹត្យសរុប ចំនួន១៥៦០នាក់។
ទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺបានដាក់នូវកិច្ចការអាទិភាពមួយចំនួនដូចខាងក្រោម៖
១.ជម្រុញការអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧- ២០២៦
២.បន្តលើកកម្ពស់ប្រសិទ្ធភាពការងារអត្តសញ្ញាណកម្ម
៣.ដាក់ឱ្យប្រើប្រាស់លេខសម្គាល់អត្តសញ្ញាណខ្មែរ
៤.បន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាដោយធនធានផ្ទាល់ខ្លួន
៥.ខិតខំបង្កើតឱ្យបានមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យប្រជាជន
៦.ខិតខំពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជាបន្តបន្ទាប់ទៀត
៧.បង្កើតឱ្យមានប្រព័ន្ធតាមដាន ត្រួតពិនិត្យលើការស្នាក់នៅរបស់ពលរដ្ឋ
៨.ជម្រុញឱ្យមានការរៀបចំប្រព័ន្ធអត្តសញ្ញាណកម្មទាំងអស់តាមបច្ចេកវិទ្យាគមនាគមន៍៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ