អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅអគ្គនាយកដ្ឋានពន្ធនាគារ
March 31, 2023    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅអគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ អគ្គនាយករង គណៈប្រតិភូអមដំណើរ និង ឯកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ថ្នាក់លេខ៣ សមាជិកគណៈប្រតិភូអមដំណើរ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានមតិស្វាគមន៍ដោយសោមនស្សរីករាយ និងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ជាកិច្ចបន្ត ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែដាក់ចេញនៅយន្តការកែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រព័ន្ធលើកទឹកចិត្តនានា។ ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ។

បន្ថែមលើសពីនេះទៀត ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រីរាជការគ្រប់មូលដ្ឋាន ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រួតពិនិត្យចំពោះការដំឡើងឋានន្តរស័ក្តិមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានបំពេញភារកិច្ចបានល្អក្នុងអង្គភាព ត្រូវមានការលើកទឹកចិត្ត និងពិនិត្យមើលមន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់ ជៀសវាងការតែងតាំងមុខតំណែងដំឡើងឋានន្តរស័ក្តិ គ្មានគោលការណ៍ច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធលើកទឹកចិត្ត មានការថ្នាំងថ្នាក់ និងបាត់បង់ឆន្ទៈក្នុងការបំពេញភារកិច្ច នាំឱ្យបាត់បង់ដំណើរការជោគជ័យរបស់អង្គភាព។

លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់ លើការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវអនុវត្តឱ្យមានភាពសន្សំសំចៃ និងមានតម្លាភាពក្នុងការចាយថវិការដ្ឋតាមនីតិវិធីរបស់ក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក មានប្រសាសន៍ណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវគោរពតាមអនុសាសន៍របស់ក្រុមប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានពិនិត្យរកឃើញនូវកំហុសឆ្គងនានា ក្នុងការដឹកនាំរបស់សវនដ្ឋានកន្លងមក និងដាក់អនុសាសន៍កែលម្អដែលកើតមាននូវចំណុចខ្វះខាតជាក់ស្តែង នៅសវនដ្ឋាន និងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវធ្វើរបាយការណ៍មកសវនករវិញ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃក្នុងការបិទកិច្ចសវនកម្មផ្ទៃក្នុងដោយមានភាពរលូន និងស្និទ្ធស្នាល៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ