កិច្ចប្រជុំអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់លើកទី២ ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្ត
March 09, 2018    អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ  ប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំប្រជុំក្រុមការងារដើម្បីពិភាក្សាលើកទីពីរនៃក្រុមបច្ចេកទេសអ្នកច្បាប់។ ក្នុងកិច្ចប្រជុំពិភាក្សានេះលើកទី២នេះ គឺតម្រូវឱ្យក្រុមការងារធ្វើការកែប្រែ និងសម្រួលពាក្យពេចន៍ ឃ្លោងឃ្លា នៅក្នុងមាត្រាមួយៗនៃច្បាប់ស្តីពីអន្តោប្រវេសន៍។ ច្បាប់នេះបង្កើតឡើង មានគោលបំណងក្នុងការគ្រប់គ្រងជនបរទេសគ្រប់រូបដែលមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងទេសចរណ៍ ប្រកបមុខរបរ ឬមកធ្វើការងារ ឱ្យគោរពច្បាប់ ពិសេសបង្ការ និងទប់ស្កាត់អំពើភេវរកម្ម ឧក្រឹត្យកម្មឆ្លងដែន និងបទល្មើសផ្សេងៗទៀត ដែលបង្កឡើងដោយជនបរទេស ដើម្បីរួមចំណែកបង្កើនចំណូលថវិកាជាតិ និងងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ