នារសៀលថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនគោល នៅទីលានវាយកូនគោល វឌ្ឍនៈហ្គោលរីសត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួរម្លឹកជូនផងដែរថា ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានភាពមមារញឹកខ្លាំងក្នុងភារកិច្ចរួមចំណែកបម្រើជាតិ និងប្រជាជន ទាំងនៅទីស្ដីការក្រសួងមហាផ្ទៃ និងមូលដ្ឋាន ដែលក្នុងនោះសម្តេចបានអញ្ជើញចុះមូលដ្ឋានខេត្តបាត់ដំបង ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងនិវត្តន៍ជន នៅតាមស្រុក ក្រុង មួយចំនួនផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា