ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ដ្រី នៃក្រសួងសន្ដិសុខសាធារណចិន
September 22, 2023    អ្នកទស្សនា :
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ម៉ៅលី អនុរដ្ឋមន្ដ្រី នៃក្រសួងសន្ដិសុខសាធារណចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ជំនួបទ្វេភាគីនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃអញ្ជើញទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ឬហៅថាវេទិកា “លានអ៊ីនកាង”។ នៅក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជាកិច្ចការងារបណ្ដុះបណ្ដាល និងជំនួយផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ