ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា ក្នុងវត្តមុនីគោត្តមារា ហៅគោក្រោក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
April 17, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលានៅ វត្តមុនីគោត្តមារា ឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពិធីសម្ពោធនេះមានការអញ្ជេីញចូលរួមពីគណៈអធិបតី និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់សាលាខេត្ត ស្រុក ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើ ជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានចូលរួមបុណ្យឆ្លងក្នុងការកសាងឧបដ្ឋានសាលា ព្រមទាំងជូនទេយ្យទានដល់តាជី យាយជី ដែលបានអញ្ជើញចូលរួមផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ