សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យ ឯកឧត្តម Chul Sai On ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ចូលជួបសម្តែងការគួរសម
May 08, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Chul Sai On ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។ 
ក្នុងកិច្ចជំនួបនេះ ឯកឧត្តម Chul Sai On បានលើកឡើងថា ឯកឧត្តមសូមកោតសរសើរចំពោះកម្ពុជា ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា ចិន ផងដែរ។ 
ឯកឧត្តម Chul Sai On ក៏បានជម្រាបផងដែរថា ទីក្រុងម៉ាកាវ បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍មួយដ៏ធំរបស់កម្ពុជា ហើយឯកឧត្តម រំពឹងថាតាមរយៈ MOU នេះក្នុងរយះពេល៥ឆ្នាំទៅមុខទៀត ទំនាក់ទំនងលើវិស័យទេសចរណ៍ វប្បធម៏ ពាណិជ្ជកម្ម រវាងម៉ាកាវ និងកម្ពុជា គឺនឹងកាន់តែមានការរីកចម្រើនទៅមុខ។ ហើយម៉ាកាវ គឺយកចិត្តទុកដាក់ខ្លាំងនៅលើការងារពង្រឹងពង្រីកវិស័យទេសចរណ៍ និងពាណិជ្ជកម្មនេះណាស់ ដោយសារបានបង្កើតនូវមជ្ឈមណ្ឌលប្រមូលផ្តុំមួយក្នុងការពង្រីកទំនាក់ទំនងជាមួយនឹងប្រទេសដែលនិយាយភាសាប័ទុយកាល់ ហើយក្នុងនោះក៏មានប្រទេសដទៃៗទៀតផងដែរ ដែលគាត់យកចិត្តទុកដាក់ពង្រឹងពង្រីកនូវទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មនេះ រួចឯកឧត្តម ក៏មានសេចក្តីរីរាយអញ្ជើញសម្តេចក្រឡាហោម ទៅធ្វើទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ នៅក្នុងពេលដ៏សមស្របណាមួយ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ឯកភាព និងសូមជម្រុញឲ្យមានកិច្ចសហប្រត្តិបត្តិការណ៍កាន់តែខ្លាំងខ្លាថែម រវាងម៉ាកាវ និងកម្ពុជា អាចថាតាមរយៈការបង្កើតនូវជើងហោះហើរ មកកាន់តំបន់ទេសចរណ៍នានារបស់កម្ពុជានាពេលអនាគត់។ ព្រោះម៉ាកាវគឺជាតំបន់ដែនដីមួយដែលមានប្រាក់ចំណូលច្រើនពីវិស័យកាស៊ីណូ ហើយសម្តេច មានបំណងឲ្យភាគីម៉ាកាវ ធ្វើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងកាស៊ីណូ ការគ្រប់គ្រងចំណូល និងការងារពាក់ព័ន្ធផ្សេងទៀត ដូចជា៖ ការងារគ្រប់គ្រងលើវិស័យសន្តិសុខ ចែករំលែកមកដល់ភាគីកម្ពុជា លើកិច្ចការនេះដោយសារនៅកម្ពុជា យើងក៏មានដំណើរការកាស៊ីណូដែរ ប៉ុន្តែទោះបីជាមានចំនួនមិនច្រើនដូចនៅម៉ាកាវ ជាពិសេសបញ្ហាសន្តិសុខជារឿងមួយដ៏សំខាន់ ដែលសម្តេច គិតថាការចែករំលែកបទពិសោធន៍នេះក៏អាចជាផ្នែកមួយ នៃកិច្ចសហប្រត្តិបត្តិការណ៍រវាងកម្ពុជា-ម៉ាកាវ  នៅលើវិស័យសន្តិសុខផងដែរ។
សម្តេចក្រឡាហោម បន្ថែមទៀតថា ឆាប់ៗខាងមុខនេះ រដ្ឋសភារបស់កម្ពុជា និងអនុម័តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នេះក៏ជាផ្នែកមួយដែលភាគីទាំងពីរអាចពិនិត្យមើល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងការងារកាស៊ីណូនេះ។
ឯកឧត្តម Chul Sai On បានឯកភាពទៅលើការលើកឡើងរបស់សម្តេចក្រឡាហោម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងកាស៊ីណូនេះ ដោយសារម៉ាកាវ មានបទពិសោធន៍ច្រើន ហើយមានប្រព័ន្ធគ្រប់គ្រងល្អអាចចែករំលែកមកដល់កម្ពុជាបាន ហើយឯកឧត្តម ក៍បានឯកភាពនូវការលើកឡើងរបស់សម្តេចក្រឡាហោម ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម តាមរយៈការបង្កើនជើងហោះហើររវាងកម្ពុជា ម៉ាកាវ ហើយក៏រីករាយទទួលយកនូវការចែករំលែកបទពិសោធន៍មកកាន់កម្ពុជា ព្រោះម៉ាកាវ ក៏ធ្លាប់បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងកាស៊ីណូនេះទៅតាមប្រទេសមួយចំនួនផងដែរ ដែលមានប្រតិបត្តិការកាស៊ីណូនៅទីនោះ។

ជាចុងបញ្ចប់សម្តេចក្រឡាហោម សូមអគុណ ហើយក៏សូមប្រគល់ភារកិច្ចជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសហការធ្វើយ៉ាងណារៀបចំឲ្យមានការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការសន្តិសុខនេះ ហើយក៏សូមថ្លែងអំណគុណនិងជូនពរឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទទួលបាននូវផាសុខភាពនៅកម្ពុជា។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ