ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន
May 11, 2018

នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។ 


កិច្ចប្រជុំទ្វេភាគីនេះ ភាគីទាំងពីរបានឯកភាពចំពោះអ្វីដែលក្រសួងទាំងពីបានសហការជាមួយគ្នាកន្លងមក នៅលើការងារថែរក្សាសន្តិសុខ ការងារប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្ម ឆ្លងដែន ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យាទូរគមនាគមន៍។ ភាគីទាំងពីបានឯកភាពបន្ថែមទៀតទៅលើ ការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរឲ្យកាន់តែជិតស្និត និងខ្លាំងក្លាថែមទៀត ជាពិសេសនៅលើវិស័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស អំពើភេរវកម្ម បទល្មើសគ្រឿងញៀន ការលើកកម្ពស់សមត្ថភាពកងកម្លាំង និងបង្កើតកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និត និងទូលំទូលាយថែមទៀត។ 


ឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខានោះគឺ អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ