ភាគីកម្ពុជា​ និងចិនបើកកិច្ចពិភាក្សា​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែមានប្រសិទ្ធភាព
May 12, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨​ ឯកឧត្តម​ សន្តិបណ្ឌិត តេង​ សាវង្ស​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ 
នៃព្រះរាជាណាចក្រកម្ពុជា​ រួមជាមួយ​ ឯកឧត្តម ​ លី​ វៃ​ ( Li Wei)​ អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:​ នៃសាធារណរដ្ឋប្រជាមាណិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចពិភាក្សាជាផ្លូវការរវាងគ្នា នាទីស្តីការក្រសួងមហាផ្ទៃ។  
​     ឯកឧត្តម​ សន្តិបណ្ឌិត តេង​ សាវង្ស​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា​ កិច្ចពិភាក្សានាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើជំនាញការគ្រប់គ្រង​ ការថែរក្សាសន្តិសុខ ការងារប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្ម ឆ្លងដែន ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យាទូរគមនាគមន៍ជាដើម។  
​        ឯកឧត្តម​ លី​ វៃ​ ( Li Wei)​ អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:​ នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ដែរថា​ តាមរយ:កិច្ចពិភាក្សារវាងភាគីទាំងពីរ​ នឹងទទួលបានលទ្ធផលល្អប្រសើរ​ ហើយនឹងធ្វើអោយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន​ កាន់តែរឹងមាំនាពេលអនាគត។ 
​       គួររំលឹកបញ្ជាក់ផងដែរថា​ កិច្ចពិភាក្សានេះបែងចែកជាពីរក្រុម​៖ -ដោយក្រុមទី១​ ដឹកនាំដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ​ ផល​ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ជាមួយ​ ឯកឧត្តម​ យ៉ាង​ ដុង​ (Yang Dong)  ប្រធាននាយដ្ឋានប្រឆាំងបទល្មើសព្រហ្មទណ្ឌ​ លើប្រធានបទ​ ការគ្រប់គ្រងព្រំដែន​ តាមការរកចាប់ខ្លួនជនសង្ស័យ​ កិច្ចសហប្រតិបត្តិការការពារសុវត្ថិភាពវិថីមួយផ្លូវសូត្រមួយ​ ការប្រយុទ្ធប្រឆាំងជនបរទេសប្រព្រឹត្តបទល្មើស​ ការជួញដូរមនុស្ស​ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍​ ការប្រឆាំងគ្រឿងញៀន​ និងការជំរុញកិច្ចសហប្រតិបត្តិការលើកិច្ចការនគរបាលតាមមូលដ្ឋាន។  
​      -ក្រុមទី២​ ដឹកនាំដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ ឆៃ​ ស៊ីណារិទ្ធ​ អគ្គស្នងការរង​ នៃអគ្គស្នងការនគរបាលជាតិ​ ជាមួយ​ ឯកឧត្តម​ ហ្គូ​ ប៊ូជុង​ (Gu  Bochung)  អនុប្រធាននាយកដ្ឋានការពារសន្តិសុខផ្ទៃប្រទេស​ ពិភាក្សាលើប្រធានបទ  ការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌​  ការប្រយុទ្ធប្រឆាំងភេរវកម្ម​ និងបង្កើនសមត្ថភាពការអនុវត្តន៍ច្បាប់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ