សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
May 22, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ គ.ជ.ប.ជ។ កម្មវិធីផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការដៃគូ ជាតិ អន្តរជាតិ និងអភិបាលរាជធានី ខេត្ត និងអស់លោក លោកស្រី ដែលជាសមាជិកផងដែរ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃ គ.ជ.ប.ជ បានអានរបាយការណ៍សង្ខេបអំពីសកម្មភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងលើកទិសដៅការងារ២០១៨ គោរពជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល ជ្រាប៖

១.ស្ថានភាពទូទៅ

២.ការលើកកម្ពស់សមត្ថភាព

៣.ការសន្និដ្ឋានវាយតម្លៃ

៤.ទិសដៅឆ្នាំ២០១៨ ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះគ្រប់ការចូលរួម សហការ និងការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី ទ្រព្យធន ពេលវេលា ប្រកបដោយការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៃវិស័យឯកជនទាំងឡាយ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនគ្រប់រូបភាព រហូតរក្សាបាននូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរ។

នៅទីបញ្ចប់នៃពិធីនេះ សម្តេចក្រឡាហោម បានប្រគល់ប័ណ្ណសរសើរ និងថវិកា ដល់អភិបាលរាជធានី ខេត្ត និងជាប្រធាន គ.រ.ប.ជ / គ.ខ.ប.ជ ព្រមទាំងបំពាក់គ្រឿងឥស្សរយសថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ