សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីគម្រោងវិនិយោគនៅមុខសាលាខេត្តព្រៃវែង ទំហំ៣០០ហិចតា របស់ក្រុមហ៊ុន JIANGXI HAIHUI UTILITY CO.,LTD
May 29, 2018    អ្នកទស្សនា :

នៅល្ងាចថ្ងៃ១៥កើត ខែជេស្ឋឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨      នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីគម្រោងវិនិយោគតំបន់នៅមុខសាលាខេត្តព្រៃវែងដែលមានទំហំ៣០០ហិចតារបស់ក្រុមហ៊ុន JIANGXI HAIHUI UTILITY CO.,LTD។ 
លោក YU HUI HUA ប្រធានក្រុមហ៊ុន JIANGXI HAIHUI UTILITY CO.,LTD បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនបញ្ជាក់ជូនសម្តេចក្រឡាហោម ក្នុងការចង់អភិវឌ្ឍន៍តំបន់នៅក្នុងខេត្តព្រៃវែងនេះអោយក្លាយជាទីក្រុងរណបមួយ ដែលមានសក្តានុពលលើគ្រប់វិស័យរួមមាន៖ តំបន់កំសាន្ត ខុនដូ តំបន់ពាណិជ្ជកម្ម និងជាតំបន់ឧស្សាហ៍កម្មផងដែរ។ លោកសង្ឃឹមថា តាមរយៈគម្រោងនេះ ខេត្តព្រៃវែងនឹងមានអ្នកវិយោគ ភ្ញៀវទេសចរ និងប្រជាជនរស់នៅកើនឡើងនាពេលខាងមុខ។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង សូមស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន JIANGXI HAIHUI UTILITY CO.,LTD ដែលមានបំណងអភិវឌ្ឍខេត្តព្រៃវែងអោយក្លាយជាទីក្រុងដែលមានភាពទាក់ទាញមួយសម្រាប់ទាក់អារម្មណ៍លើឆាកអន្តរជាតិ។ សម្តេចក្រឡាហោមបន្តថា ប្រសិនបើគម្រោងនេះ អាចលេចរូបរាងឡើងនោះ ពិតជាផ្តល់ប្រយោជន៍ជាច្រើនមកដល់កម្ពុជារួមមាន៖ ការផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងធ្វើអោយកម្ពុជាកាន់តែមានភាពរីកចម្រើនលើវិស័យសំណង់ផងដែរ។ ទន្ទឹមនឹងការគាំទ្រចំពោះគម្រោងនេះដែរ សម្តេចក្រឡាហោម បន្តថាស្នើអោយក្រុមហ៊ុន JIANGXI HAIHUI UTILITY CO.,LTD គោរពតាមគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទួលបានភាពស្របច្បាប់ និងផ្តល់ភាពជឿជាក់ដល់អតិថិជនរបស់ខ្លួនផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ