សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំតំបន់របស់UN និងជាតំណាងប្រចាំតំបន់របស់UNDP ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំតំបន់របស់UN និងជាតំណាងប្រចាំតំបន់របស់UNDP ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
June 13, 2018

រសៀលថ្ងៃពុធ ១កើត ខែបឋមាសាធ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំតំបន់របស់UN និងជាតំណាងប្រចាំតំបន់របស់UNDP ទើបតែងតាំងថ្មី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។

នៅក្នុងឱកាសនេះ សម្តេចក្រឡាហោម បានសម្តែងនូវការគាំទ្រ និងអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកក្នុងការអភិវឌ្ឈន៍របស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រហូតមកដល់ពេលនេះ។ សម្តេចក្រឡាហោម ក៏សង្ឃឹមនឹងជឿជាក់ថា អង្គការសហប្រជាជាតិ នៅតែបន្តរួមចំណែកអភិវឌ្ឈនកម្ពុជាជាបន្តទៀត។

ទន្ទឹមនឹងនេះលោកស្រី Pauline Tamesis ក៏បានជម្រាបជូនសម្តេចក្រឡាហោមថា នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ មានអង្គការដូចជា អង្គការUNDP អង្គការ UNECEF អង្គការUNODC និងអង្គការជាច្រើនទៀតដែលបានធ្វើការទាក់ទងនិងវិស័យនានា ជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះអង្គការសហប្រជាជាតិក៏បានធ្វើការងារជាច្រើន ជាមួយក្រសួងមហាផ្ទៃរបស់កម្ពុជាផងដែរ។

លោកស្រី Pauline Tamesis ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំសម្រេចបាននូវគោលដៅអភិវឌ្ឈនសហវត្សន៍របស់អង្គការសហប្រជាជាតិ ក៏ដូចជាការសម្រេចបាននូវវឌ្ឈនភាពសេដ្ឋកិច្ចយ៉ាងល្អប្រសើរ។ លោកស្រីបន្តថា អង្គការសហប្រជាជាតិ នឹងជួយដល់បណ្តាផ្នែកពាក់ព័ន្ធនានា ធ្វើយ៉ាងណាឱ្យកម្ពុជាអាចសម្រេចបាននូវគោលបំណងរបស់ខ្លួន ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងសម្រេចបាននូវគោលដៅអភិវឌ្ឈជាតិឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានសុខសន្តិភាព។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ក៏បានជម្រាបជូន លោកស្រី Pauline Tamesis ទាក់ទងនិងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការងារដ៏សំខាន់ ដែលអង្គការមួយស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិបានចូលរួមចំណែកដល់កម្ពុជា។ សម្តេចក្រឡាហោមក៍បានថ្លែងអំណរគុណ និងបានស្នើឱ្យអង្គការសហប្រជាជាតិបន្តជួយគាំទ្រ ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ព្រោះថាការងារនេះ គឺជាការងារស្នូលមួយដើម្បីធ្វើយ៉ាងណា ពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអភិវឌ្ឈន៍ដល់មូលដ្ឋាន គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង។ ទាក់ទងនឹងការងារការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ កម្ពុជាក៏បានសម្រេចនូវកិច្ចការជាច្រើនជាពិសេសនៅក្នុងក្របខណ្ឌច្បាប់ ដើម្បីធ្វើឱ្យការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះសម្រេចតាមការកំណត់។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានបន្តទៀតថា ការងារសំខាន់មួយទៀតដែលអង្គការ UNDP បានជួយមកដល់កម្ពុជានោះ គឺការងារធ្វើជំរឿនប្រជាជន ព្រោះថាការងារនេះពិតជាមានសារសំខាន់ណាស់។ ការជំរឿនប្រជាជន បានបំរើដល់វិស័យជាច្រើនរួមមាន វិស័យការពារសន្តិសុខ និងការងារអភិវឌ្ឈសង្គម ។ សម្តេចក្រឡាហោម បានស្នើឱ្យអង្គការដែលស្ថិតក្រោមឆ័ត្ររបស់សហប្រជាជាតិបន្តជួយគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាដើម្បីការធ្វើជំរឿនប្រព្រឹត្តទៅបានជោគជ័យ និងប្រកបដោយគុណភាព ដែលអាចប្រើប្រាស់បានសម្រាប់ការអភិវឌ្ឈន៍សង្គមកម្ពុជា។

បន្ថែមពីនេះ សម្តេចក្រឡាហោម បានលើកឡើងពីបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបញ្ហាចរាចរណ៍ ដែលរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយ និងមានអង្គការមួយចំនួនស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិបានរួមចំណែកផងដែរ។ ទាក់ទងនឹងការងារនេះ សម្តេចក្រឡាហោម ក៏បានសំណូមពរឱ្យមានគាំទ្រ នឹងលើកកំពស់ដល់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍។ 

ជាចុងក្រោយសម្តេចក្រឡាហោម ក៏ថ្លែងអំណរគុណដល់ លោកជំទាវ Pauline Tamesis ដែលបានជួយគាំទ្រដល់វិស័យពាក់ព័ន្ធផ្សេងៗរបស់កម្ពុជា និងសូមជូនពរឱ្យលោកស្រីនិងក្រុមការងារឱ្យទទួលបានជោគជ័យនៅក្នុងភារកិច្ច នៅក្នុងអាណត្តិថ្មីរបស់លោកស្រី៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ