ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
July 03, 2018    អ្នកទស្សនា :

 សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានដែលបានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដូចខាងក្រោម៖

១.ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ព្រមទាំងប្រកាន់ជំហរអព្យាក្រឹត្យ និងមិនលំអៀង

២.ចំពោះស្មៀនឃុំ សង្កាត់ ដែលជាមន្ត្រីរាជការស៊ីវិលត្រូវមានវត្តមានជាប្រចាំនៅសាលាឃុំ សង្កាត់ នៅរៀងរាល់ថ្ងៃធ្វើការ

៣.ចំពោះមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរួមលេខ០១១ សណន ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសៀវភៅណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីកាតព្វកិច្ច និងភារកិច្ចរបស់មេភូមិ អនុប្រធានភូមិ ក្នុងដំណើរការបោះឆ្នោត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ