ក្រសួងមហាផ្ទៃ ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការសុំច្បាប់ឈប់សម្រាករបស់មន្ត្រីរាជការស៊ីវិល និងការសុំច្បាប់ឈប់ពិសេសរបស់មន្ត្រីរាជការស៊ីវិល ដែលបានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
July 03, 2018    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនដល់ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការសុំច្បាប់ឈប់សម្រាករបស់មន្ត្រីរាជការស៊ីវិល និងការសុំច្បាប់ឈប់ពិសេសរបស់មន្ត្រីរាជការស៊ីវិល ដែលបានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦   ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត និងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ ទន្ទឹមនេះ ដើម្បីរួមចំណែកធានាឱ្យបាននូវសេរីភាព ត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំភារកិច្ចចាំបាច់ដូចខាងក្រោម៖
១.មន្ត្រីរាជការស៊ីវិល  ត្រូវមានអព្យាក្រឹត្យភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមមាត្រា៣៧ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ២.មន្ត្រីរាជការស៊ីល មិនត្រូវយកម៉ោងការងារទៅធ្វើសកម្មភាពគណបក្សនយោបាយណាមួយឡើយ
៣.ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យល្អ តាមមាត្រា ៨២ និងមាត្រា៨៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
៤.មន្ត្រីរាជការស៊ីវិល មិនត្រូវប្រើប្រាស់ថវិកា សម្ភារ ទីកន្លែង មធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងការធ្វើសកម្មភាពឃោសនាឱ្យគណបក្សនយោបាយណាមួយឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ