សម្តេចក្រឡាហោម​ ស​ ខេង​ ក្រាបបង្គំទូលថ្វាយសារលិខិតអំណរព្រះរាជគុណ​ ថ្វាយ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ​​ នរោត្តម​ សីហមុនី​ ដែលបានចូលរួមរំលែកមរណទុក្ខក្នុងពិធីបុណ្យសព​ ឯកឧត្តម​ ស​ ថេង
August 04, 2018    អ្នកទស្សនា :

នៅថ្ងៃសុក្រ​ ០៧​ រោធ​ ខែទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានក្រាបបង្គំទូលថ្វាយសារលិខិតអំណរព្រះរាជគុណ​ ថ្វាយ​ ព្រះករុណា​ព្រះបាទ​ សម្ដេច​ព្រះបរមនាថ​ ​នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែលបានប្រទានព្រះរាជសារ​ ចូលរួមរំលែកមរណទុក្ខតាមរយ:​សម្តេចចៅហ្វាវាំងវរវៀងជ័យ​ អធិបតីស្រីង្គារ​ គង់​ សំអុល​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង​ ក្នុងពិធីបុណ្យសព​ ឯកឧត្តម​ ស​ ថេង​ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់សម្តេច ដែលបានទទួលមរណ:ភាពកាលពីថ្ងៃអាទិត្យទី៣០ ខែកក្កដា​ឆ្នាំ២០១៨​ វេលាម៉ោង ១០​:៣៩​ នាទី​ កន្លងទៅនេះ​។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ