សម្តេចក្រឡាហោម​​ ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់​ ក្នុងពិធីប្រកាសចូលកាន់មុខដំណែង​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​ អ.ជ.ប.គ.ញ អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្តរស័ក្កិ ជូននាយនគរបាលជាតិជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ​ 
September 12, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ០៣កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីប្រកាសចូលកាន់មុខដំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន( អ.ជ.ប.គ.ញ) អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្តរសក្កិ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ក្រោម អធិបតីដ៏ខ្ពង់ខ្ពង់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ 

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអានព្រះរាជក្រិត្យ ស្តីពីការតែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយក និងបំពាក់ឋានន្តរស័ក្កិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលផងដែរ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជា​ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងរបស់មន្រ្តីរបស់យើងកន្លងមក ក្នុងការបំពេញភារកិច្ចលះបង់កំលាំងកាយចិត្តចំពោះប្រទេសជាតិ។ សម្តេចក្រឡាហោម បន្តថា ក្នុងអាណត្តិកន្លងមក រាជរដ្ឋាភិបាលបានពង្រឹង និងពង្រីកវិសាលភាពលើគ្រប់វិស័យ ជាពិសេស វិស័យអប់រំ និងវិស័យសុខាភិបាល ហើយនេះជាសម្មិតិផលដែលយើងគ្រប់គ្នាទទួលបាន ហើយមន្ត្រីរបស់យើងដែលទើបទទួលបានតួនាទី និងមុខតំណែងថ្មីនេះ ត្រូវបន្តអនុវត្តន៍ពង្រឹងការងារនេះឱ្យកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋរបស់យើង។

ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង មានជំនឿយ៉ាងមុតមាំថា មន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលទើបទទួលបានការតែងតាំង និងបំពាក់ឋានន្តរសក្កិ នៅពេលនេះ នឹងបន្តខិតខំប្រឹងប្រែង ពង្រឹងភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងារបស់ក្រសួងមហាផ្ទៃ អោយទទួលបានជោគជ័យបន្ថែមទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ