ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំអង្គប្រជុំ និងពិធីសំណេះសំណាល ជាមួយ នាយនគបាលជាន់ខ្ពស់ និងនាយនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
September 13, 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីសំណេះសំណាលរវាង ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយនាយនគបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនោះដែរក៏មានការចូលរួម ពីសំណាក់អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រមាណជាង ៣០០នាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអានរបាយការណ៍លទ្ធផលការងារ ៥ឆ្នាំ (២០១៤-២០១៨) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនអង្គពិធីទាំងមូល ហើយតាមរយៈខ្លឹមសារនៃរបាយណ៍នេះដែរ បានបញ្ជាក់ថាអង្គភាពសម្រេចបានលទ្ធផលគួរអោយកត់សំគាល់ ដែលកិច្ចការទាំងនេះបានជួយសម្រួលយ៉ាងខ្លាំងលើកិច្ចការអន្តោប្រវេសន៍ដល់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ក្នុងរយៈពេល៥ឆ្នាំនេះ អគ្គនាយកដ្ឋានប្រមូលបានឯកសារខុសច្បាប់ មិនប្រក្រតីជាច្រើន និងបានបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅប្រទេសដើមវិញជាច្រើនផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត  សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើដល់នាយនគរបាលទាំងអស់ក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន្ត ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ ដែលទើបទទួលបានភារកិច្ចថ្មីជាអគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍ បន្តពង្រឹងអនុវត្តច្បាប់លើជនអន្តោប្រវេសន៍ ជាក់ស្តែងមានជនបរទេសរស់នៅខុសច្បាប់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាចំនុចសំខាន់ និងចាំបាច់ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបន្តធ្វើជាប្រចាំ និងជាប់ជានិច្ច។ ឯកឧត្តមសន្តិបណ្ឌិតបន្តថា កិច្ចការជនអន្តោប្រវេសន៍នេះគឺមានភាពស្មុកស្មាញ់ដែលតម្រូវអោយគ្រប់ភាគី ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធសហការ ធ្វើការជាមួយគ្នា ដើម្បីសម្រេចកិច្ចការរួមគ្នា និងទទួលបានលទ្ធផលល្អ។ 

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចាន់ថារឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបទទួលបានការតួនាទីភារកិច្ចថ្មី បានមានប្រសាសន៍ប្តេជ្ញាថា នឹងពង្រឹកការអនុវត្តច្បាប់អន្តោប្រវេសន៍ អោយកាន់តែមានប្រសិទ្ធភាព ជាពិសេសរឹតបន្តឹង និងគ្រប់គ្រងចំពោះជនបរទេសដែលបន្តរស់នៅខុសច្បាប់នៅប្រទេសកម្ពុជា។

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ