ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ
September 17, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីសំណោះសំណាលជាមួយ អនុរដ្ឋលេខាធិការ អគ្គាធិការ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សរុបប្រមាណចំនួន៤១៨ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នឹងខិតខំបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីលើកកម្ពស់ការអនុវត្តការងារអោយកាន់តែល្អប្រសើរថែមទៀតក្នុងការរួមចំណែកកិច្ចដំណើរការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការកែទម្រង់ដែលធ្វើឡើងដោយក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយ វិមជ្ឍការ និងវិសហមជ្ឍការ សំដៅកែប្រែឥរិយាបទក្នុងការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីរាជការ កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។

បន្ថែមលើសពីនេះ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកយកជីវប្រវត្តិផ្ទាល់ ដែលបានឆ្លងកាត់របបខ្មៅងងឹតគឺរបបខ្មែរក្រហមដែលនាពេលនោះគឺគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនោះឡើយ ដែលជាសម័យអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងសេរីភាព ការសិក្សា  និងការវិនិយោគផងដែរ។  ឯកឧត្តមបន្តថា អ្វីដែលឯកឧត្តមទទួលបានដូចសព្វថ្ងៃនេះគឺទទួលបានពីការខំប្រឹងប្រែង ពុះពាររាល់ភាពអសកម្មពីចំនុចតូចឈានដល់តួនាទីដូចបច្ចុប្បន្ននេះ។ ឯកឧត្តមបន្ថែមថា រាល់បញ្ហារបស់មន្រ្តីទាំងអស់ក្នុងអគ្គាធិការដា្ឋនទាំង ឯកឧត្តមនឹងចូលរួមដោះស្រាយដោយបើកចំរហរ និងមិនប្រកាន់ឋានៈតួនាទី និងពេលវេលា ហើយរួមដោះស្រាយអោយទទួលបានលទ្ធផលល្អសម្រាប់អង្គភាពទាំងមូល។

ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានផ្តាំផ្ញើទៅដល់ទាំងថ្នាក់ដឹកនាំ ទាំងមន្រ្តីទាំងអស់ក្នុងអគ្គាធិការដ្ឋានត្រូវបំពេញភារកិច្ចប្រកបដោយ សាមគ្គីភាព ឯកភាព ការចូលរួម, ត្រូវបែងចែកការងារអោយបានច្បាស់លាស់, ត្រូវគ្រប់គ្រងមន្ត្រីអោយមានភាពត្រឹមត្រូវ និងជាក់លាក់, ត្រូវបង្កើនការបណ្តុះបណ្តាល, ត្រូវមានមនសិការ និងចន្ទៈបំពេញការងារ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ