ស្ថានទូតបារាំងនៅកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ជូន សម្តេចក្រឡាហោម ស ខេង ដែលបន្តមុខដំណែងជា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦
September 20, 2018    អ្នកទស្សនា :

លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំ​កម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦នេះ ។

លិខិតជូនពររបស់លោកស្រី​ អេវ៉ា ង្វៀន ប៊ិញ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូន​ សម្តេចក្រឡាហោម បានបញ្ជាក់ថា «លោកជំទាវ​ មានសេចក្តីសោមនស្សរីករាយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាលើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ»។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ