ឯកឧត្តម រស់ វរុណ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍អធិការកិច្ចខេត្តកំពង់ស្ពឺ 
October 03, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ អធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាល របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលកិច្ចប្រជុំនេះផ្តោតសំខាន់លើការចំនុចមួយចំនួនរួមមាន៖ ការចាត់តាំងអនុវត្តគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាននានា, ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបការងារ, ការគ្រប់គ្រងមន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិ, ការគ្រប់គ្រងដំណើរការលិខិត និងឯកសារ, ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ, ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ, ពិនិត្យការចរាចរ និងប្រើប្រាស់គ្រឿង ញៀនក្នុងពន្ធនាគារ៕ គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ