សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ​ អញ្ជើញចូលរួម​បុណ្យកាន់បិណ្ឌវេនទី១២​ នៅវត្តមុនីប្រសិទ្ធិវង្ស
October 06, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​​ថ្ងៃទី​០៦​ ខែ​តុលា​ ឆ្នាំ២០១៨ សម្តេចក្រឡា ហោម ស ខេង​ នាយករដ្ឋមន្ត្រីស្តីទី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ  អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី​១២​ នៅវត្តមុនីប្រសិទ្ធិវង្ស​ ស្ថិតក្នុងភូមិព្រែក ព្នៅ​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

បន្ទាប់ពីជួបជុំពុទ្ធបរិស័ទបងប្អូនញាតិមិត្តជិតឆ្ងាយ ធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល ព្រះសង្ឃចម្រើនព្រះបរិត្ត ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនារួចមក​ សម្តេចក្រឡាហោម និងលោកជំទាវ​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ​ទាំងអស់​ និងពុទ្ធបរិស័ទ​ បានអញ្ជើញរាប់បាត្រ បង្សុកូល ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីឧទ្ទិស មគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ អ្នកមានគុណ បុព្វការីជន និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលី​ ចំពោះបុព្វហេតុជាតិ​ មាតុភូមិ​។

ក្នុងឱកាសនោះដែរ​ សម្តេចក្រឡាហោម​ និងលោកជំទាវ ក៏បាននាំយកបច្ច័យរបស់សម្តេចផ្ទាល់ រួមជាមួយបច្ច័យរបស់ថ្នាក់ ដឹកនាំ មន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិទាំងអស់សរុបចំនួន ៤២,២៧៥,០០០រៀល, ប្រាក់ដុល្លារចំនួន​ ៦,៨៦០$ សរុបទាំងអស់ចំនួន ៦៩,៧១៥,០០០រៀល,​ អង្ករចំនួន​ ៣៥០គីឡូក្រាម, ទឹកសុទ្ធ​ ៣០​កេស ,​ទឹកក្រូច​ ៣០​កេស,​ មី​ ៥កេសធំ,​ ត្រីខកំប៉ុង​ ៣​កេសធំ, ទឹកដោះគោ​ ៣​កេសធំ,​ ស្ករស​ ៥០​គីឡូក្រាម សម្រាប់វេរប្រគេនព្រះសង្ឍគង់ក្នុងវត្តមុនីប្រសិទ្ធិវង្ស​ ផងដែរ។

សូមបញ្ជាក់ដែរថា​ សម្រាប់វត្តមុនីប្រសិទ្ធិវង្ស​ ដែលសម្តេចក្រឡាហោម និងលោកជំទាវ បានអញ្ជើញចូលរួមវេនកាន់ បិណ្ឌទី១២នេះ​ គឺជាវត្តទី០៣​ហើយ ក្នុងរដូវបុណ្យភ្ជុំបិណ្យឆ្នាំនេះ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ