សម្តេចក្រឡាហោម​ ស​ ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងចូលរួមសន្និសីទស្តីពីការប្រយុទ្ធប្រឆាំង នឹងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ នៅចក្រភពអង់គ្លេស
October 09, 2018    អ្នកទស្សនា :

     នាល្ងាចថ្ងៃអង្គារ​ ១៥រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៨​ សម្តេចក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រីស្តីទី​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង​នៃរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីចូលរួមសន្និសីទ លើកទី៤​ ស្តីពីការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ ទីក្រុង ឡុងដ៍​ ចក្រភពអង់គ្លេស​  តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស​។ 

     សន្និសីទលើកទី៤នេះ​ នឹងលើកយកប្រធានបទ​ ដ៏សំខាន់មួយក្នុងចំណោមប្រធានបទសំខាន់ជាច្រើន​ គឺករណី ពាក់ ព័ន្ធទៅនឹងវិសាលភាពឥទ្ធិពលនៃបទល្មើសជួញដូរសត្វព្រៃខុសច្បាប់​ ដោយថវិកាដែលបានមកពីការជួញដូរ សត្វព្រៃខុសច្បាប់​ នាំអោយកើតមានបទល្មើសធ្ងន់ធ្ងរតាមរយៈការបង្កើតអង្គការចាត់តាំង​ ដែលបទល្មើសទាំងនោះ រួមមាន៖​ ការសម្អាតប្រាក់,​ អំពើភេរវកម្ម,​ ការជួញដូរមនុស្ស,​ ការជួញដូរគ្រឿងញៀន,​ និងការជួញដូរអាវុធខុស ច្បាប់ជាដើម។ 

     សូមបញ្ជាក់ថា​ សន្និសីទលើកទី៤​ ស្តីពីការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់​  នឹងមានការចូល រួមពីប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាល​ វិស័យឯកជន​ និងអង្គការអន្តរជាតិជាច្រើនលើសកលលោក​ ដែលមានរយៈពេល ពីរថ្ងៃ​ គឺថ្ងៃទី១១​-១២​ ខែតុលា ឆ្នាំ២០១៨​ នេះនឹងផ្តល់ឱកាសក្នុងការបង្កើតសម្ព័ន្ធភាព​ ដើម្បីរួមគ្នាការពាររឹងមាំនូវ សន្តិសុខក្នុងប្រទេស​  តំបន់​ និងសកលលោក​ ដែលសន្តិសុខ​ និងសន្តិភាព​ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បម្រើដល់ ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕​ គឹមអាន

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ