រាជរដ្ឋាភិបាលកម្ពុជា​ នៅតែបន្តវិសាលភាពកិច្ចសហការជាមួយអង្គការ​ សង្គមស៊ីវិលក្នុងភាពជាដៃគូរអភិវឌ្ឍន៍ប្រទេស​ និងបង្ខិតសេវាសាធារណអោយជិតប្រជាពលរដ្ឋ
November 08, 2018    អ្នកទស្សនា :

     ក្នុងជំនួបរវាង​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយ​លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅ​កម្ពុជា​ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ​ នាទីស្តីការក្រសួងមហាផ្ទៃ​ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា​  រាជរដ្ឋភិបាលកម្ពុជា​ បានបង្កើត​ក្រុមការងារមួយ​ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាផ្សារភ្ជាប់ភាពជាដៃគូរ និងការធ្វើការងារជាមួយគ្នា​ របស់អង្គការសង្គមស៊ីវិល​ ដែលជាក្ដីបារម្ភ និងមតិមួយចំនួនលើកឡើងកន្លងមក ហើយជាងនេះទៅ​ទៀត​នៅពេលមានបញ្ហាអ្វី​អង្គការសង្គមស៊ីវិល​ ទាំងនោះ អាចដាក់ជាសំណួរ និងមតិផ្សេងៗបាន​ផង​ដែរ។  សម្តេចក្រឡាហោម​បន្ថែមថា​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ជាសេនាធិការ ​ខិត​ខំយកចិត្តទុកដាក់ ដើម្បីលុបបំបាត់នូវ​ចំណុចអសកម្មផ្សេងៗ ដែលបានបង្កើតឲ្យមាន​យន្ដការ​ច្រក​ចេញ​ចូល​តែមួយនៅគ្រប់រាជធានី-ខេត្ត​ ក្នុងទិសដៅផ្ដល់សេវាឲ្យកាន់តែជិតប្រជាពលរដ្ឋ​ និង​បាន​​​កាន់តែឆាប់រហ័ស ហើយប្រកបដោយតម្លាភាព។​ ការិយាល័យច្រកចេញចូលតែមួយនេះ ក៏មាន​កន្លែងទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋ​ ដើម្បីដោះស្រាយ អ្វីដែលជាចំណុចអសកម្មនៅក្នុងការ​ផ្ដល់​សេវា ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានផងដែរ។ 
     លោកស្រី រ៉ូណាស្មីត សម្ដែងនូវការរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​​បង្កើនឲ្យមានការផ្សារភ្ជាប់ភាពជាដៃគូ ជាមួយអង្គការ សង្គមស៊ីវិល និងNGOs តាមរយៈការ​បង្កើត​នូវវេទិកា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។​ លោកស្រី រ៉ូណា ស្មីត ក៏បានសម្ដែងនូវ​ការ​អបអរសាទរ​ និងលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងមហាផ្ទៃ បន្ដ ពង្រឹងបង្កើត​បន្ថែម​នូវការិយាល័យច្រកចេញចូលតែមួយដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងបង្ខិតសេវា​សាធារណអោយកាន់តែជិតប្រជាពលរដ្ឋ៕​ គឹមអាន

ប្រភព៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ