កម្ពុជា​ និងឥណ្ឌូនេស៊ីនៅតែបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរកាន់រឹងមាំបន្ថែមទៀត
November 08, 2018    អ្នកទស្សនា :

​​     ក្នុងជំនួបសម្តែងការគួរសម​ រវាង​ សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម​ Sudirman Haseng
ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស​​២៥៦២ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា​ ទំនាក់ទំនងដ៏យូរឡុងរវាងកម្ពុជា និង​ឥណ្ឌូនេស៊ី នឹងរឹតតែមានភាពល្អប្រសើរថែមទៀត​តាមរយៈទំនាក់ទំនងសហប្រតិបត្តិការ​ការងារ​លើ​ផ្នែកសន្តិសុខ  ដូចជាការជួញដូរគ្រឿងញៀន​ បទល្មើសឆ្លងដែនជាដើម​។  សម្តេច​បន្ថែមថា​ ការ​កំណែ​​​ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ​ ក៏ជាផ្នែកមួយដែលប្រទេសទាំងពីរ​អាចផ្លាស់​ប្តូរបទពិសោធន៍​ និង​បង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងក្រសួងមហាផ្ទៃ​ និងស្ថាប័ន​ពាក់ព័ន្ធរបស់​ឥណ្ឌូនេស៊ី​ផងដែរ។  ដោយឡែកសម្តេច ក្រឡាហោម​ គាំទ្រ​ និងសហការៀបចំ​ឲ្យមាន​សកម្មភាព​នានា​សម្រាប់អបអរនៅក្នុងខួបគម្រប់៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី​ ជាង​នេះទៅទៀតនឹងបន្តជួយដោះស្រាយរាល់បញ្ហាផ្សេងៗ របស់ស្ថានទូតឥណ្ឌូនេស៊ី​នៅកម្ពុជា​ផងដែរ។  បន្ថែមលើសពីនេះ សម្តេចក្រឡាហោម​ បានចូលរួមរំលែកមរណទុកចំពោះពលរដ្ឋឥណ្ឌូនេស៊ីដែល​បានជួបនៅព្យុះស៊ូណាម៉ីកកាលពីកន្លងទៅថ្មីនេះ និងចូលរួមរំលែកទុកចំពោះក្រុមគ្រួសារដែលជួប​ឧបទ្ទវហេតុធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីនាពេលថ្មីៗនេះផងដែរ។
​     ក្នុងនោះផងដែរ ឯកឧត្តម Sudirman Haseng ក៏បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ​កម្ពុជាដែលកន្លងមកតែងតែជួយដោះស្រាយបញ្ហាពាក់ពន្ធ័ជាមួយ​ នឹងពលរដ្ឋឥណ្ឌូនេស៊ី បាន​សម​ស្របនិងទាន់ពេលវេលា។  ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នឹង​បង្កើត​នូវ​សកម្មភាពផ្សេងៗដើម្បីអបអររំលឹកខួបគម្រប់៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស​​​ទាំង​​ពីរ​នៅឆ្នាំក្រោយ ដោយសកម្មភាពទាំងនោះគឺ​ ឥណ្ឌូនេស៊ីចង់ឲ្យពលរដ្ឋ និងអ្នកវិនិយោគ​ឥណ្ឌូនេស៊ី​​​​នៅកម្ពុជា បានទៅទស្សនកិច្ចស្វែងយល់​ នៅសាលាមួយដែលបានសាងសង់​នៅខេត្តព្រៃ​វែង ដែលមានឈ្មោះថាសាលាមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី៕ គឹមអាន
ប្រភព៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ