រាជរដ្ឋាភិបាលកម្ពុជា បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាន់តែផុលផុស និងដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ 
November 08, 2018    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងជំនួប​ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ នាទីស្តីការក្រសួងមហាផ្ទៃថា រាជរដ្ឋា​ភិបាលកម្ពុជា បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាន់តែផុលផុស និងដោះស្រាយបញ្ហាចង្អៀត​ណែនក្នុងពន្ធនាគារ។ សម្តេចក្រឡាហោមបន្តថាបញ្ហាគ្រឿងញៀនជាបញ្ហាមួយ ដែលជាការប្រឈមមួយរបស់សង្គមកម្ពុជា ព្រោះថាបើសមត្ថកិច្ចមិនបង្ក្រាបគ្រឿងញៀនទេនោះ បញ្ហានេះ នឹងរីករាលដាលនៅក្នុងសង្គម ហើយក៏ជាការទទួលខុសត្រូវមួយដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចក្រឡាហោម បន្ថែមថា ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនា​ធិការ បានខិតខំ នឹងកំពុងតែសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារបន្ថែម នៅតាមខេត្ត ដើម្បី​​ធ្វើយ៉ាងណាជួយរំលែកទុក ពន្ធនាគារនៅភ្នំពេញ ក៏ដូចជានៅពន្ធនាគារណាដែលមានភាពចង្អៀត​ខ្លាំង។ សម្ដេចក្រឡាហោម ចង់ឲ្យមានកិច្ចប្រជុំមួយ ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហាការឃុំខ្លួន​មុនកាត់សេចក្ដី នៃអ្នកជាប់ឃុំមួយចំនួន ដែលបញ្ហានេះ ជាផ្នែកមួយដែលធ្វើឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារផងដែរ។
     លោកស្រី រ៉ូណា ស្មីត បានគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមកពាក់ព័ន្ធការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ ហើយលោកស្រីបានបញ្ជាក់ដែលថា ប្រសិនបើមានកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយពន្លឿនការកាត់សេចក្ដី ក៏ដូចជាដោះស្រាយចំពោះអ្នកឃុំខ្លួនរង់ចាំការកាត់សេចក្ដីនេះពិតជាមានភាពល្អប្រសើរចំពោះកម្ពុជា៕គឹមអាន
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ