សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំ ថ្មី
November 15, 2018    អ្នកទស្សនា :

     នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៨កើត​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំង​ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ្ឌ​ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី ជំនួសឯកឧត្តម​ លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី ជានាយកខុទ្ទកាល័យ ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា​។

​​     ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ៕គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ