ឯកឧត្តម អង មង្គល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តក្រចេះ
December 05, 2018    អ្នកទស្សនា :

     នៅព្រឹកថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨​នាទីស្តីការក្រសួង ឯកឧត្តម អង មង្គល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តក្រចេះ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គាធិការរង ឯកឧត្តម អស់លោក តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងតំណាងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត នៃ​គណៈអភិបាលខេត្ត លោកស្នងការរង នៃស្នងការដ្ឋានគរបាលខេត្ត ប្រធានពន្ធនាគារខេត្ត និងរដ្ឋបា​ល ក្រុង ស្រុក ឃុំ សង្កាត់ពាក់ព័ន្ធ៕សិដ្ឋ


ប្រភព៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ