ក្រសួងមហាផ្ទៃ បន្តអនុវត្តកំណែទំរង់រដ្ឋបាលថា្នក់ក្រោមជាតិអោយកាន់តែមានប្រសិទ្ធភាព និងពង្រឹងការផ្តល់​សេវា​ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ
December 14, 2018

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីទទួលបានលទ្ធផលការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត ក្រសួងមហាផ្ទៃបានបន្តធ្វើកំណែទំរង់រចនាសម័្ពន្ធរដ្ឋបាលថា្នក់ក្រោមជាតិ ដែលក្នុងនោះរួមមាន​ថា្នក់ស្រុក និងក្រុង ដែលនេះជាបញ្ហាដ៏សំខាន់មួយ តម្រូវអោយ​ក្រសួងដោះស្រាយដើម្បី​ធានាបាន​ជា​ចាំបាច់ និងបានទាន់ពេលវេលា។  សំលេង៖ធម្មតាទេកំណែទំរង់គឺអត់ចេះចប់ទេប្រទេសណាក៏ដោយ ប្រទេស​ណាក៏ដោយកែហើយកែទៀតវាអត់ចេះចប់ទេគ្រាន់តែតិចនិងច្រើនប៉ុណ្ណឹងទេ ចឹងឥឡូវយើងត្រូវកែទំរង់ថែមទៀត នៅឃុំយើង​បានកែទំរង់ហើយវានៅចឹងហើយ ប្រហែលនៅចឹងហើយគ្មានអីត្រូវកែទេឃុំ ហើយបើសិនណាជាមាននៅពេលខាងមុខ ប៉ុន្តែនៅ​ចំពោះមុខគឺអត់ទាន់គិតដល់ឃុំទេ តែយើងគិតដល់ស្រុក ហើយក្រុងនិងខណ្ឌ។ ពិសេសស្រុក និងក្រុងនេះ បើ​យើងទុកដូចសព្វថ្ងៃ ស្រុកគឺវាខាត បានន័យថាខាតត្រង់ថា យើងចំណាយថវិកាច្រើន ទៅលើបុគ្គលិក ប្រាក់ខែអីណឹង ប៉ុន្តែប្រសិទ្ធផលការងារវាមិនសូវមាន អត់សូវមានចឹងវាមកពីមន្រ្តីណឹង មិនមែនទេ មិនមែនមកពីមន្រ្តីនោះទេ តែគឺមក​ពីកត្តាដឹកនាំ មកពីការកែទំរង់របស់យើងមិនទាន់ល្អ ចឹងហើយបានយើងត្រូវកែរចនា​សម័្ពន្ធថ្នាក់ស្រុកឡើងវិញដើម្បី​ធ្វើអោយស្រុកខ្លាំង។ ហើយខេត្ត បើយើងកែតែស្រុក ហើយខេត្តយើងមិនបានប្រមើមើល​ឡើងវិញក៏វាជាអាចការ​លំបាកផងដែរ។ ចឹងទេយើងត្រូវកែរចនាសម័្ពន្ធក្នុងក្របខណ្ឌកំណែទំរង់រួមវិមជ្ឈកាល វិសហមជ្ឈកាល។

     សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធី​ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នាសាលាខេត្តសៀមរាប។ សម្តេចបន្តថា បច្ចុប្បន្នក្រសួងបានកំពុងនឹងអនុវត្តការងារ​នានាដែលជាផ្នែកមួយក្នុងការផ្ទេរសិទ្ធអំណាច និងថវិកាអោយមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែល​ក្នុងនោះរួមមានការគ្រប់គ្រងមន្រ្តី តាមព្រះរាជក្រឹត្យកំពុងអនុវត្ត ដូចជា គណៈអភិបាលខេត្ត ក្រុម​ប្រឹក្សាខេត្តជាដើម ដោយរាល់ការប្រកាសតែងតាំងថ្នាក់ប្រធានមន្ទីររបស់បណ្តាស្រួងនានា ត្រូវ​ទទួលបានការឯកភាពពីសំណាក់រដ្ឋបាលខេត្តនេះ។ សម្តេចបានបន្ថែមដែរថា រដ្ឋបាលខេត្ត​ដែល​ជាគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តក៏អាចធ្វើការវាយតំលៃ និងស្នើសុំបេក្ខភាព​ដែលមាន​សមត្ថភាពទៅកាន់ក្រសួងនានា ដោយតម្លាភាពដែលមានអភិបាល​ខេត្តជាអ្នកសម្របសម្រួល​ជាមួយរដ្ឋមន្ត្រី ដើម្បីសម្រេចទទួលយកបេក្ខភាពនោះមកបំពេញការងារតាមតម្រូវការ៕គឹមអាន

ដោយ ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ