សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកឧត្តម Sylvain WASERMAN អនុប្រធានសភា នៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម
December 17, 2018

     រសៀលថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WASERMAN) អនុប្រធានសភា នៃសាធារណរដ្ឋបារាំង ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។ កិច្ចជំនួបនេះ គឺមានគោលបំណងភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជាឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយប្រទេសកម្ពុជា។

     សូមរំលឹកផងដែរថា ឯកឧត្តម ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WASERMAN) បានមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ រយៈពេល៦ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា៕ មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ