សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ទោះជាកាលៈទេសៈណាក៏ដោយ កម្ពុជានៅប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
December 18, 2018

     ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Sylvain WASERMAN អនុប្រធានសភា នៃសាធារណរដ្ឋ នៃសាធារណរដ្ឋបារាំង នារសៀលថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្តេចក្រឡាហោម បាន បញ្ជាក់ចំពោះមុខអនុប្រធានសភារបស់បារាំងថា ទោះបីជាយ៉ាងណាក៏ដោយកម្ពុជា នូវបន្តអនុវត្តគោល នយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានតែរបបនយោបាយនេះទេអាចនាំ​នាវាកម្ពុជាទៅរក​សុខសន្តិភាព ភាពរីកចំរើន និងការអភិរឌ្ឍន៍។  ឯកឧត្តមបានបន្ថែមថា ចំពោះស្ថានការណ៍នយោបាយ​បច្ចុប្បន្នរបស់កម្ពុជា រាជរដ្ឋាភិបាល បានប្តេជ្ញា និង​ខិត​ខំអនុវត្តតាមសេចក្តីថ្លែងការណ៍ដែល​ដាក់ចេញចំនួន៥​ចំនុច ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕គឹមអាន

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ