សម្តេចក្រឡាហោម គាំទ្រចំពោះ បារាំងបន្តពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយកម្ពុជា
December 18, 2018

     នារសៀលថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោយជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម Sylvain WASERMAN អនុប្រធានសភា នៃសាធារណរដ្ឋបារាំង ឯកឧត្តម ផាត់ សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចក្រឡាហោមបាន​គាំទ្រចំពោះ​ការលើក​ឡើងរបស់ឯកឧត្តម Sylvain WASERMAN អនុប្រធានសភា នៃសាធារណរដ្ឋ នៃសាធារណរដ្ឋបារាំង ក្នុងការ​ពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលក្នុងនោះរួមមាន​៖១.ការបន្តពង្រឹងទំនាក់​ទំនង​រវាងសភាបារាំង និងសភាកម្ពុជា, ២.ការពង្រឹងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការថែ​រក្សាសម្បត្តិ​បេតិកភ័ណ្ឌកម្ពុជា ដែលជាគោលដៅទេសចរណ៍យ៉ាងសំខាន់របស់កម្ពុជា, ៣.ការពង្រឹងសហ​ប្រតិបត្តិការ​ក្នុងគណៈកម្មការកិច្ចការបរទេសរបស់សភាបារាំង និងសភាកម្ពុជា។ ឯកឧត្តមបន្តថា សម្តេចក្រឡាហោម​បាន​លើកឡើងពីទំនាក់ទំនងស្ថាប័ននីតិបញ្ញាត្តិរវាងប្រទេសទាំងពីរដែលមានកន្លងមកគឺពិតជាមានសារៈសំខាន់ណាស់ដោយ ផ្អែកលើប្រវត្តិសាស្រ្តរវាងបារាំងនិងកម្ពុជា និងរាល់ជំនួយឧបត្តម្ភផ្សេងជាច្រើនផងដែរ៕រតនា

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ