អគ្គាធិការដ្ឋានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីក្រោមឱវាទក្នុងការពង្រឹងសមត្ថភាពបំពេញការងារ
January 10, 2019    អ្នកទស្សនា :

        ថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅ​សាល​ប្រជុំអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នខ្លីជូនមន្ត្រីនៃអគ្គាធិការដ្ឋានដែល​មាន​សិក្ខាកាមចូលរួមសរុបចំនួន៥២រូប ក្នុងគោលបំណងលើកកំពស់ អភិវឌ្ឍន៏សមត្ថភាពរបស់​មន្រ្តីពង្រឹង​សមត្ថ​ភាព និងបង្កើនប្រសិទ្ធភាពការងារបន្ថែមរបស់អគ្គាធិការដ្ឋាន ដើម្បីទទួលបានលទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើរ ជាមួយ​គ្នានោះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុ​ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យចំណុះអគ្គាធិការដ្ឋានផងដែរ៕ គឹមអាន
ប្រភពៈ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ