សេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំលើកទី១០ ស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម
January 10, 2019    អ្នកទស្សនា :

      ក្រោយកិច្ចប្រជុំលើកទី១០ ស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី៩-១០ខែមករាឆ្នាំ២០១៩នេះនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្តីប្រកាសរួមដូចខាងក្រោម៖
      -ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការ បណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈជាភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង រវាងកម្ពុជា និងវៀតណាម
     -ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរដំណើរទស្សកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ
     -ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការកសាងក្របខណ្ឌច្បាប់យ៉ាងសកម្ម និងដំណើរការគ្រប់យន្តការសហប្រតិបត្តិការនានា សំដៅបង្កលក្ខណងាយស្រួលដល់កិច្ចសហប្រតិបត្តិការរបស់ខេត្តជាប់ព្រំដែន ស្របទៅតាមទិសដៅដែលដាក់ ចេញនាកិច្ចប្រជុំលើកទី៩ស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
      -ភាគីទាំងពីរបានវាយតំលៃខ្ពស់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិក្នុងការថែ រក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ និងគូសបញ្ជាក់សារជាថ្មីថា មិន អនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្ករាយដល់សន្តិ សុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ
      -ភាគីទាំងពីរស្វាគមន៍យល់ព្រមដំឡើងកម្រិតច្រកទ្វាព្រំដែនម៉ឺនជ័យ(ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឲ្យបានឆាប់នូវកិច្ចការត្រៀមរៀបចំនានាដើម្បីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលវេលាសមស្រប ក៏ដូចជាការបញ្ចប់បែបបទ ដំឡើងកម្រិតច្រកទ្វារ តំបន់ព្រំដែនបុសមន (ខេត្តស្វាយរៀង)- ភឿកតឺន(ខេត្តតៃនិញ) ទៅជាច្រកទ្វារព្រំដែនទ្វេភាគី
     -ភាគីទាំងពីរក៏បានឯកភាពជំរុញកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនផងដែរ
     -ភាគីទាំងពីរបានឯកភាពដាក់ចេញនូវទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ
     -ចំពោះវិស័យសុខាភិបាល ភាគីទាំងពីរបានវាយតំលៃខ្ពស់លើលទ្ធផលកិច្ចសហប្រតិបត្តិការក្នុង រយៈពេលកន្លងមក
      -ភាគីទាំងពីរបានវាយតំលៃខ្ពស់លទ្ធផលកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនារ 
      -ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខ៕គឹមអាន

ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ