អគ្គនាយកដ្ឋានរដ្ឋបាល បើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងរៀបចំដែនដី ដើម្បីការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី​បច្ចេកទេសនៃការផ្តល់សេវារដ្ឋបាល
January 21, 2019    អ្នកទស្សនា :

    នាព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងការរៀបចំវគ្គបណ្តុះបណ្តាល​ស្តីពីបច្ចេកទេសនៃការ​ផ្តល់​សេវារដ្ឋបាលដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ចំពោះ​សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ទេរទៅ​ឱ្យអង្គភាព​​​​ច្រកចេញចូលតែមួយរាជធានី ខេត្ត៕គឹមអាន

ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ