ឯកឧត្ដម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី១ស្ដីពីវឌ្ឍនភាពការងាររបស់គម្រោងលើក កម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP)
January 22, 2019    អ្នកទស្សនា :

    ព្រឹក​ថ្ងៃ​អង្គារ​ ២រោច​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០១៩ ឯកឧត្ដម​ ងី​ ច័ន្ទ្រផល​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​តម្រង់​ទិស​លើក​ទី​១ស្ដីពី​វឌ្ឍនភាព​ការងារ​ ដើម្បី​ពិនិត្យ​អនុម័ត​លើផែនការ​សកម្មភាព​ និង​ថវិកា​ប្រចាំ​ឆ្នាំ​២០១៩​ របស់​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ក្រី​ក្រ (LEAP) នាសណ្ឋាគារ The Great Duke Phnom Penh  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម​ ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងក្រសួង​ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ៤០រូប។

     គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍ​នភាពគម្រោង និងពិភាក្សា​រកដំណោះស្រាយ បញ្ហាប្រឈម រួមទាំងផ្តល់យោបល់ពីគណៈ​កម្មាធិការតម្រង់ទិស (Steering Committee) ដើម្បីចង្អុលបង្ហាញដល់ភ្នាក់ងារអនុវត្តគម្រោងយកទៅអនុវត្តឲ្យបានជោគជ័យ និង​ឯកភាពផែនការថវិកាប្រចាំឆ្នាំ២០១៩ សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរង​គ្រោះនៅខេត្តសៀម​រាបក្នុងឃុំចំនួន៤៧ និងរាជធានីភ្នំពេញចំនួន ១៣សង្កាត់៕ គឹមអាន

ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ