អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រជុំឆ្លងឯកសារត្រៀមរៀបចំសិក្ខាសាលាស្តីពីការ​ត្រួតពិនិត្យគ្រឿងញៀន​ទិសឥសាន្ត និងភូមិសគ្មានគ្រឿងញៀន
January 22, 2019    អ្នកទស្សនា :

     នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី២២​ ខែមករា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានដឹកនាំកិច្ចប្រជុំឆ្លងឯកសារត្រៀមរៀបចំសិក្ខាសាលាស្តី​ពីការត្រួត​ពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងភូមិសគ្មានគ្រឿងញៀន​ ។

     សូមបញ្ជាក់ដែរថា សិក្ខាសាលាស្តីពីការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងភូមិសគ្មាន​គ្រឿងញៀន នឹងធ្វើឡើងនៅខេត្តស្ទឹងត្រែងដែលមានរយៈពេលពីរថ្ងៃគឺ២៩-៣០ខែមករាឆ្នាំ២០១៩ ហើយក៏មានការចូលរួមពីគ្រប់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តជាប់ព្រំដែន, តំណាងស្ថានទូតឡាវ វៀតណាម ចិន ថៃ និងបណ្តាសមាជិក​របស់អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង នៅតាមក្រសួងស្ថាប័ននានាផងដែរ៕គឹមអាន

ប្រភព៖ អគ្គលេខាធិការ​ដ្ឋាន​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ