ក្រសួងមហាផ្ទៃ បើកពិធីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តន៍របបសន្តិសុខសង្គម
February 01, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បើកពិធីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តន៍របបសន្តិសុខសង្គម និងការចែក​ប័ណ្ណ​សមាជិកបេឡាជាតិរបបសន្តិសុខសង្គមជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា របស់ក្រសួង​មហា​ផ្ទៃ ដោយមានការចូលរួមពី តំណាងបេឡាជាតិរបបសន្តិសុខសង្គម និងបណ្តាមន្រ្តីក្របខណ្ឌ មន្រ្តី​កិច្ចសន្យារបស់ក្រសួងមហាផ្ទៃជាច្រើនផងដែរ។

     សូមបញ្ជាក់ដែរថា ការបង្កើតរបបសន្តិសុខសង្គមសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និង​យុទ្ធជន គឺដើម្បីលើកកម្ពស់សុខមាលភាពសង្គម និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់៕គឹមអាន

       ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ