សម្តេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាង ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣-១៤ ខែកុម្ភៈខាងមុខនេះ
February 04, 2019    អ្នកទស្សនា :

     នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៩ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា​អធីបតីដ៏​ខ្ពង់​ខ្ពស់​បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងខ្លឹមសាររបាយការណ៍អំពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី​១៣-​១៤ ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមដោយ រដ្ឋលេខាធិការ អនុ​​​រដ្ឋ​​​​​លេ​ខាធិការ និងបណ្តាថ្នាក់ដឹកនាំជាច្រើនផងដែរ។

     ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានជម្រុញឲ្យថ្នាក់ដឹកនាំទាំងអស់ពិភាក្សា​ដោយយក​ចិត្តទុកដាក់លើការងារនេះឲ្យបានល្អ ជាពិសេសលើខ្លឹមសារ ពាក្យពេចន៍ ការប្រើប្រាស់​ប្រយោគ​ឲ្យបានត្រឹមត្រូវ នៅលើប្រធានបទដែលនឹងយកមកពិភាក្សាក្នុងសន្និបាតនេះ ដើម្បីធ្វើ​យ៉ាងណា​អោយសន្និបាតរបស់​ក្រសួងនាពេលខាងមុខនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន៕គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ