អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កងកម្លាំងនគរបាលនៅតែរក្សាបាននូវស្ថានភាពសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយលក្ខណៈល្អប្រសើរ
February 21, 2019    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ នៅតែរក្សាបាន ស្ថានភាពសន្តិសុខជាតិ មានលក្ខណៈល្អប្រសើរ ខណៈដែលស្ថានការណ៍ក្នុងតំបន់មួយចំនួន ក៏ដូចជានៅលើពិភពលោកបាននឹងកំពុងប្រឈមបញ្ហាសន្តិសុខ និងបញ្ហាមួយចំនួនជាច្រើនទៀតផងដែរ ជាក់ស្តែងប្រទេសកម្ពុជាបញ្ជៀសបាននូវអំពើភេរវកម្មស្របពេលដែលភេរវកម្មលើពិភពលោកកើនឡើង ៧៣លើក លើ​៥៤ប្រទេស។

     ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ដូច្នេះនៅក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផ្សព្វ​ផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩ នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងមហាផ្ទៃ។

     ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍នានា វេទិកាជាតិ និងអន្តរ​ជាតិជាង ៨០០០លើក ត្រូវបានរក្សាការពារនូវសុវត្ថិភាពទាំងស្រុង ជាពិសេស ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ពិធីបុណ្យជាតិជាច្រើន និងកម្មវិធីសម្ពោធផ្សេងៗ សុទ្ធតែប្រព្រឹត្តទៅប្រកបដោយជោគជ័យទាំងស្រុង។ ឯកឧត្តម បន្តថា កងកម្លាំងនគរបាលជាតិ បានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលានូវក្រុមប្រដាប់អាវុធខុសច្បាប់ ដែល​បានប៉ុន​ប៉ងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយបានធ្វើការចាប់ឃាត់​ខ្លួនជនសង្ស័យ​១៣នាក់ និងរឹបអូសអាវុធ៣០ដើមផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបញ្ជាក់​បន្ថែមថា សកម្មភាពទាំងនេះគឺបញ្ជាក់ពីសក្ខីភាព សមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបជនល្មើសយកមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ