សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនពីរភូមិក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
February 21, 2019    អ្នកទស្សនា :

(ស្ទឹងត្រែង) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២ ភូមិ ស្ថិតនៅតាមបណ្តោយផ្លួវជាតិលេខ៧៨ រួមមានភូមិស្រែស្រណុក និងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋនេះដែរ ក៏មានការអញ្ជើញអមដំណើរពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។ 

មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋទាំងពីរភូមិខាងលើ សម្តេចក្រឡាហោម ស ខេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែខ្វាយខ្វល់ និងយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ 

សម្តេចក្រឡាហោម បានលើកឡើងអំពីគុណបំណាច់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលប្រកាន់ភ្ជាប់នូវជំហរល្អប្រសើរក្នុងការបំលាស់ទីលំនៅដ្ឋានភូមិចាស់ មករស់នៅភូមិថ្មីនេះ។ ការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីភូមិចាស់មកកាន់ភូមិថ្មី និងព្រមទទួលយកសំណងពីផលប៉ះពាល់ទំនប់វារីអគ្គីសនីសេសានក្រោម២នេះ ជាការបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋពិតបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន។

ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម បានផ្តល់ជូននូវអំណោយជាថវិកាឧបត្ថម្ភដល់សាលាឃុំក្បាលរមាសចំនួន ១.០០០.០០០រៀល, មណ្ឌលសុខភាពក្បាលរមាសចំនួន ១.០០០.០០០រៀល, មណ្ឌលសុខភាពក្បាលរមាសថ្មីចំនួន ១.០០០.០០០រៀល, សាលាបឋមសិក្សាក្បាលរមាសចំនួន ១.០០០.០០០រៀល, ប៉ុស្តិ៍នគរបាលក្បាលរមាសចំនួន ១.០០០.០០០រៀល, កម្លាំងស្នងការនគរបាលខេត្តចំនួន ១.០០០.០០០រៀល, កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ១.០០០.០០០រៀល, និងប្រជាពលរដ្ឋទាំងពីរភូមិចំនួន ៤០៧គ្រួសារ ក្នុងមួយគ្រួសារថវិកាចំនួន ៤០.០០០រៀល៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ