ក្រសួងមហាផ្ទៃ ជូនដំណឹងដល់រដ្ឋបាលរាជធានីខេត្ត ត្រៀមលក្ខណៈ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន
March 14, 2019    អ្នកទស្សនា :

         នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់អភិបាល នៃគណៈអភិបាលរាជ​ធានី ខេត្ត អោយត្រៀមលក្ខណក្នុងការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការ​មិន​មែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រសួងមហាផ្ទៃ ស្នើដល់រដ្ឋបាលរាជធានី ខេត្ត ធ្វើការកំណត់ឲ្យបានជាក់លាក់នូវកាលបរិចេ្ឆទ​នៃការរៀបចំវេទិកា​ពិគ្រោះ​យោបល់សម្រាប់ឆ្នាំ២០១៩នេះ ដែលតម្រូវអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕ គឹមអាន

        ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ